ហោរាសាស្ត្រ ឆ្នាំមមែ

 

ចំពោះអស់លោកអ្នកដែលកើត ឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីនៅក្នុងឆ្នាំ ២០២៣ នេះ ឡើងខ្ពស់ត្រដែត ។ ឆ្នាំនេះទាំងស្ត្រីបុរស បើចង់ធ្វើអ្វីមួយនឹងទទួលបានជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈក្រៃលែង ហើយបើសិនជាមានអ្នកជំពាក់បំណុលបល់ប្រាក់កាលពីវេលាគ្រាមុន នឹងទទួលបាននូវដំណឹងដឹងអំពីការសងការដោះដូរជាមួយនឹងកម្រៃថ្លៃជំពាក់ត្រឡប់មកវិញដែរ ។ ចំណែកការធ្វើដំណើរលោកអ្នកធ្វើដំណើរបានដោយសេរីប្រកបដោយជោគជ័យ និងសុវត្ថិភាព ចំពោះសុខភាពជានាជាធម្មតាទេ ចំណែកសេចក្ដីស្នេហានាងអ្នកកាន់តែជំពាក់ចិត្តស្អិតរមួត ដោយមានការយកចិត្តទុកដាក់អំពីចាស់ទុំប្រុសស្រីទៀតផង ។

  • ចំពោះពណ៌ដែលនាំឲ្យមានសំណាងសម្រាប់ឆ្នាំមមែ គឺ ពណ៌ស ពណ៌ទឹកប្រាក់ និង ពណ៌ត្រួយចេក ។
  • ចំពោះលេខដែលមានសំណាងសម្រាប់ឆ្នាំមមែ មានលេខ ៣, ៦ និង ៩ ។
  • ចំពោះមនុស្សឆ្នាំមមែ (មនុស្សប្រុស) គួរសេពគប់គឺ ឆ្នាំវក ឆ្នាំកុរ ឆ្នាំខាល និង ឆ្នាំម្សាញ់ ។
  • ចំពោះមនុស្សឆ្នាំមមែ (មនុស្សស្រី) គួរសេពគប់គឺ ឆ្នាំមមី ឆ្នាំរកា ឆ្នាំជូត និង ឆ្នាំថោះ ។
  • ចំពោះទិសដែលនាំឲ្យមានសំណាងគឺ ទិសខាងកើត ទិសខាងត្បូង និង ទិសឦសាន ។

សរុបសេចក្ដីមក ឆ្នាំមមែ នៅក្នុងឆ្នាំនេះ មានរាសី ឡើងខ្ពស់ត្រដែត

សូមចុចប៊ូតុងជំនួយបន្ថែមខាងក្រោម ដើម្បីទំនាក់ទំនងជាវនូវវត្ថុស័ក្តសិទ្ធិប្រើប្រាស់សម្រាប់ ឆ្នាំមមែ

ជំនួយបន្ថែម

Author: